ឯកឧត្ដម ជីវ ស៊ុនហេង ចាត់តាំងក្រុមការងារ ចុះសួរសុខទុក្ខ ធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និងនាំយកអំណោយរបស់ ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេដ្ឋា ឧបត្ថម្ភជូនប្រជាពលរដ្ឋខ្វះខាត ក្នុងឃុំកំពង់ចិនជើង

 

(កំពង់ធំ)៖នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ជីវ ស៊ុនហេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិចេក ចុះសួរសុខទុក្ខ ធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និងនាំយកអំណោយឧបត្ថម្ភ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

នាឱកាសនោះ ក្រុមការងារចុះមូលដ្ឋានភូមិចេក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ០៨គ្រួសារ រស់នៅក្នុងភូមិចេក ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មីជាតិ ០១កេះ, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកត្រី ០១យួរ, ប៊ីចេង ០១គីឡូក្រាម, អាវយឺត ០១អាវ និងថវិកាចំនួន ៤០០០០រៀល ព្រមទាំងបានចែកជូននំ និងស្ករគ្រាប់ដល់កុមារៗផងដែរ។

ទន្ទឹមនឹងនេះ តំណាងប្រជាពលរដ្ឋទាំង ០៨គ្រួសារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេដ្ឋា ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជួយសម្រាលទុក្ខធុរៈប្រជាពលរដ្ឋដល់មូលដ្ឋាន ដោយមិនបោះបង់ចោលប្រជាពលរដ្ឋក្នុងគ្រាលំបាកឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *