ឯកឧត្តម ឆាយ វណ្ណា ជួបពិភាក្សាការងារ ជាមួយឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖នារសៀលថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នៃព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយឯកឧត្តម មេតសុត អុដ្ឋចាន (Mesut Özcan) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី នៅស្ថានទូតតួគីប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបពិភាក្សានេះ បានគូសបញ្ជាក់ ការពង្រឹងទំនាក់ទំនងទេ្វភាគីរវាងប្រទេសកម្ពុជា និងតួគីដែលមានស្រាប់ ក្រុមមិត្តភាពសភាទេ្វភាគី និងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិសភាកម្ពុជា និងសភាតួគីតែងតែគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាសភាតំបន់ និងអន្តរជាតិ រួមមាន សភាអន្តរជាតិ (IPU-Inter-Parliamentary Union) សភាអាស៊ី (APA – Asian Parliamentary Assembly) សភាអាស៊ាន (AIPA -ASEAN Inter-Parliamentary Assembly) ។

ឯកឧត្តមលេខាធិការបានសង្កត់ធ្ងន់ អំពីកិច្ចសហការ និងជំរុញវិស័យសំខាន់ជាច្រើនដែលជាអត្ថប្រយោជន៍រួម វិស័យការទូតសភា នយោបាយ សេដ្ឋកិច្ច ការអប់រំ យោធា សាសនា ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេសការអនុវត្តរួមគា្ន ការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញរួមគ្នា។

ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី៥
រូបភាព៖ នាយកដ្ឋានព័ត៌មាន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *