ឯកឧត្តម ឈន សាណាត បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ ដែលសម្រេចបានប្រមាណ៩០% និងបាននាំយកនូវកុំព្យូទ័រថ្មី ចំនួន១០គ្រឿង ជូនដល់វិទ្យាល័យមេសាង ខេត្តព្រៃវែង

មេសាង​ ៖ ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាអនុប្រធានទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេសាង និងសហការី បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ ដែលសម្រេចបានប្រមាណ៩០% និងបាននាំយកនូវកុំព្យូទ័រថ្មី ចំនួន១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ជូនដល់វិទ្យាល័យមេសាង ខេត្តព្រៃវែង។

ព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៦ វិទ្យាល័យមេសាង ខេត្តព្រៃវែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *