រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើវិធានការគន្លឹះនៃការអនុវត្តគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយកិច្ចប្រជុំនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងប្រធានគ្រប់អង្គភាពនៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ជូនថា កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យនិងពិភាក្សាលើវិធានការគន្លឹះនានានៅក្នុងរចនាសម្ព័ន្ធថវិកាកម្មវិធីនៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទរបស់ក្រសួង ដើម្បីឱ្យមានសង្គតិភាពជាមួយគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលរាជរដ្ឋាភិបាលបានអនុម័ត និងដាក់ចេញឱ្យអនុវត្តជាផ្លូវការនៅចុងឆ្នាំ២០២៥កន្លងទៅ និងស្របតាមអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ ៕

