លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃនាយកដ្ឋាន

 

(ខេត្តកណ្តាល)៖ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅជម្រកគ្រឿងចក្រកណ្តាលស្ទឹង ស្ថិតក្នុងឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងវិន័យការងារផ្ទៃក្នុងរបស់នាយកដ្ឋាន និងទិសដៅអនុវត្តការងារឆ្នាំ២០២៦ ព្រមទាំងការលើកផែនការការងារ ៣ឆ្នាំរំកិល។

កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួម ពីអស់លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានធារាសាស្ត្រកសិកម្មទាំងអស់។

នាឱកាសនេះដែរ លោកប្រធាននាយកដ្ឋាន បានជម្រាបជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់របស់នាយកដ្ឋាន ត្រូវពង្រឹងបន្ថែមទៀតទាំងការងារផ្នែករដ្ឋបាល ការងារផ្នែកបច្ចេកទេស ព្រមទាំងការងារត្រួតពិនិត្យការងារថែទាំជាប្រចាំ ត្រូវយកចិត្តទុកដាក់បំពេញបន្ថែមនូវចំណុចដែលខ្វះខាត ដើម្បីឱ្យការងារថែទាំកាន់តែមានគុណភាព និងប្រសិទ្ធភាព។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *