ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម

 

(ភ្នំពេញ)៖នាព្រឹកថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ ជំនួយការ មន្ត្រីជាប់កិច្ចសន្យា និងក្រុមគ្រួសាររបស់មន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ដើម្បីរៀបចំនីតិវិធីបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងក្រុមគ្រួសារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។ ឯកសារភ្ជាប់សម្រាប់ការបន្តសុពលភាពគឺ ១)អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាពឬមានសុពលភាពក្រោម១៨០ថ្ងៃ និង២)សៀវភៅស្នាក់នៅច្បាប់ដើម(ករណីផ្លាស់ប្ដូរអាសយដ្ឋាន)។ សម្រាប់ការថតផ្ដល់ថ្មី ឯកសារតម្រូវគឺមាន ១)សេចក្ដីចម្លងសំបុត្រកំណើត(ច្បាប់ដើម) និង ២)សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *