(ខេត្តកណ្តាល)៖រដ្ឋបាលក្រុងអរិយក្សត្រ នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦, លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង រួមជាមួយលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ និងសហការី បានចុះបើកទំនប់ទ្វាទឹកព្រែកជ្រូក ស្ថិតក្នុងសង្កាត់បាក់ដាវ សង្កាត់ព្រែកក្មេង និងបន្តចុះពិនិត្យស្ថានភាពទឹក នៅតាមបណ្តាព្រែក នៅក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្តាល។

