ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ​ក្រុមប្រឹ​ក្សាភិបាល​នៃ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាណត្តិទី១០ លើ​ក​​​ទី២

 

រាជធានីភ្នំពេញ៖ ក្រុមប្រឹ​ក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹ​ក្សាភិបាល អាណត្តិទី១០ លើ​ក​​​ទី២ ដើម្បីត្រួតពិនិត្យ ពិភាក្សា និងអនុម័ត​​លើ៖ សេចក្តីព្រាងផែនការថវិកាឆ្នាំ២០២៧, សេចក្តីព្រាង​គោលការណ៍​ឥណទានរថយន្តអគ្គីសនី, សេចក្តីព្រាងគោលការណ៍​ឥណទានគាំទ្រគម្រោង​លើកកម្ពស់ជីវភាព​ប្រជាជនភៀសសឹក នៅភូមិតាកឹង​បៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ របស់ ធ.អ.ជ.ក., គោលការណ៍សំខាន់ៗ និងរបៀបវារៈផ្សេងៗ។

​​​ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល​នៃ ​ធ.អ.ជ.ក. បានកោតសរសើរ​ចំពោះសមិទ្ធផល និង​វឌ្ឍនភាពការងារ​ដែលសម្រេចបាន និងបានផ្តល់អនុសាសន៍ឱ្យបន្តខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​តាមផែនការដើម្បី​សម្រេចបាន​សមិទ្ធផល​កាន់​តែប្រសើរបន្ថែមទៀត។

កិច្ច​ប្រជុំនេះ​ត្រូវបានរៀបចំឡើង​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខា​ធិការនៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល​នៃ ​ធ.អ.ជ.ក. នារសៀលថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.ពីរពាន់ប្រាំរយចិតសិប ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *