ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំខែមីនា របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ

 

ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមីនា និងកំណត់ទិសដៅសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីអនុវត្តន៍

– ពង្រឹងអនុវត្តច្បាប់ នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងគ្រប់គ្រងមុខសញ្ញា Scams Online បង្កើនកិច្ចការពារសន្តិសុខកម្រិតខ្ពស់ នៅទីតាំងធ្វើពលកម្ម នៅមន្ទីរពេទ្យខាងក្រៅ នៅតុលាការ និងតាមដងផ្លូវនៅក្នុងអំឡុងប្រតិបត្តិការដឹកបញ្ជូនមនិងអនុវត្តការហ្វឹកហាត់ពង្រឹងសមត្ថភាពក្នុងប្រតិបត្តិការការពារសន្តិសុខជាប្រចាំ

– បន្តយកចិត្តទុកដាក់លើការផ្គត់ផ្គង់របបអាហារជនជាប់ឃុំ ត្រូវបង្កើន ការបញ្ចេញជនជាប់ឃុំធ្វើលំហាត់ប្រាណ ឬយកកម្តៅ (កាត់បន្ថយភាពតានតឹង) បន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ព្រមជាមួយនឹងភាពម្ចាស់ការបង្កើត កម្មវិធីថ្មីឱ្យស្របនឹងស្ថានភាពសង្គម និងតម្រូវការទីផ្សារការងារ

– បន្តពង្រឹងការដឹកនាំ តម្រង់ទិសក្នុងការអនុវត្តភារកិច្ចប្រចាំថ្ងៃ និងគ្រប់គ្រងវត្តមានមន្ត្រី

– ពង្រឹងសមត្ថភាពមន្ត្រីឱ្យមានភាពស្ទាត់ជំនាញប្រើប្រាស់អាវុធ ឧបករណ៍សម្ភារសន្តិសុខ និងពង្រឹងគោលជំហរម្ចាស់ការឆ្លើយតបស្ថានការណ៍ចំពោះមុខ

– ត្រូវមានវិធានការបង្ការ ដោះស្រាយចំពោះបញ្ហាអាចកើតឡើងពីអាកាសធាតុ នៅរដូវក្តៅ ដែលនាំឱ្យមានការរាំងស្ងួត កង្វះទឹកប្រើប្រាស់ និងកើតមានជំងឺផ្សេងៗ (ថ្មីៗនេះក្រសួង ធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពអាកាសធាតុដែល មានរលកកម្ដៅ ចន្លោះពី ៣៧C°-៤២C° ជាពិសេស ខេត្តបាត់ដំបង កំពង់ធំ ស្ទឹងត្រែង ត្បូងឃ្មុំ និងព្រះវិហារ)

– ត្រូវមានវិធានការជាក់ស្តែង លើការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គីសនី កាត់បន្ថយឱ្យបានជាអតិបរមានៅកន្លែងការងារមិនចាំបាច់ ឬឧបករណ៍ប្រើថាមពលខ្ពស់

– ត្រូវត្រៀមបម្រុងប្រេងឥន្ធនៈ សម្រាប់ម៉ាស៊ីនភ្លើង ម៉ាស៊ីនបូមទឹក មធ្យោបាយដឹកជញ្ជូន ពិសេស រថយន្តពេទ្យ រថយន្តពន្លត់អគ្គីភ័យ និងតម្រូវការចាំបាច់ផ្សេងៗទៀត។

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *