ឯកឧត្តម ចាន់ សុធា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំគម្រោងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

 

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំគម្រោងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការនៅតាមក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. សរុប៣៣រូប (ស្រី ៤រូប)។

ការរៀបចំគម្រោងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ មានគោលបំណងដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្ដកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅតាមក្រសួង ស្ថាប័នឱ្យកាន់មានភាពរឹងមាំ មានភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមសម្រេចបាននូវផែនការសកម្មភាពរួមឆ្នាំ២០២៦នៃសេចក្ដីសម្រេចរួមរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រសួង ស្ថាប័នពាក់ព័ន្ធ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *