ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមប្រគល់ផ្ទះ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគ្រួសារ អតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម

thumbnail

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមអមដំណើរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រគល់ផ្ទះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ផ្តល់ជូនគ្រួសារអតីតយុទ្ធជន និវត្តជនទាំង២១ រស់នៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះផងដែរ ‎ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថវិការបស់ឯកឧត្តមផ្ទាល់ ប្រគល់ជូន គ្រួសារនិវត្តជនផងដែរ៕

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *