ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានដឹកនាំក្រុមការងារជួបប្រជុំជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្ត

 

(ព្រះសីហនុ)៖នាព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ នៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) បានដឹកនាំក្រុមការងារជួបប្រជុំជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ។

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាពីការចុះត្រួតពិនិត្យ និងវាយតម្លៃរួមគ្នានៅទីតាំងការស៊ីណូដែលបានបិទសៀលហើយកន្លងមក ជាពិសេសពិនិត្យលើការកាត់ផ្តាច់ទឹក អគ្គសនី និងអ៊ីនធើណែត ព្រមទាំងពិភាក្សាអំពីការរៀបចំធ្វើកិច្ចសន្យាជាមួយម្ចាស់កាស៊ីណូ ដើម្បីធានាថាទីតាំងកាស៊ីណូទាំងអស់ មិនត្រូវបានរៀបចំ ឬផ្តល់ផ្នែកណាមួយ ឱ្យធ្វើសកម្មភាពពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងទៀត។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ, ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានដឹកនាំក្រុមការងារទី២ ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចុះពិនិត្យជាក់ស្តែងនៅទីតាំងចំនួន ២ រួមមាន (ទី១) ទីតាំងកាស៊ីណូ អូស្ការ និង (ទី២) នៅសណ្ឋាគារ និងខុនដូរ អីចូវ ដែលត្រូវបានបង្រ្កាបនិងបិទសៀលកន្លងទៅ។
———————————
On the morning of Tuesday, 12 May 2026, H.E. Dr. YETH Vinel, Secretary-General of the Commercial Gambling Management Commission of Cambodia (CGMC) and a head of Working Group No. 2 of the Inter-Ministerial Task Force under the Secretariat of the Ad Hoc Commission for Combating Online Scams, led his delegation in a meeting with the Unified Command of the Preah Sihanouk Provincial Administration and the Office of the Prosecutor attached to the Preah Sihanouk Provincial Court of First Instance, led by H.E. MANG Sineth, Governor of Preah Sihanouk Province and Chairman of the Unified Command of the Preah Sihanouk Provincial Administration.

The meeting was organized to discuss about the joint inspections and assessments of casino compound that had previously been shut down and sealed, with particular attention to the disconnection of water, electricity, and internet services. The meeting also discussed the preparation of contractual agreements with casino owners to ensure that no casino premises, or any part thereof, would be arranged or made available for activities related to online scams or other criminal offenses.

Following the meeting, H.E. Dr. YETH Vinel led Working Group No. 2, with the participation of the Unified Command of the Provincial Administration and representatives of the Office of the Prosecutor attached to the Preah Sihanouk Provincial Court of First Instance, in conducting on-site inspections at two locations: (1) Oscar Casino, and (2) Yichou Hotel and Condominium, both of which had previously been cracked down on and sealed.

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *