(ភ្នំពេញ) ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារសិក្សាលើកគម្រោងសាងសង់ ពង្រីកអគារឃុំ និងបំពាក់ឧបករណ៍ សម្ភារសន្តិសុខនៅតាមមណ្ឌល អប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត។
ពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញទាំងប្រាំ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ៕

