(ព្រៃវែង)៖ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត បាននាំយកចង្ហាន់ និងទេយ្យទាន ប្រគេនព្រះសង្ឃ និងបង្សុកូលដើម្បីឧទ្ទិសកុសលជូនដល់ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងដួងវិញ្ញាណក្ខន្ធ វីរកងទ័ព ដែលបានពលីជីវិតការពារបូរណភាពទឹកដីកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បាននាំយកនូវបច្ច័យចំនួន ១៨.១៨០.០០០រៀល ប្រគេនដល់ព្រះសង្ឃ សម្រាប់ចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី)នោះផងដែរ។

