ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំការត្រួតពិនិត្យ និងពិភាក្សាវឌ្ឍនភាពការងារបណ្ដុះបណ្ដាល និងការងារអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

 

(ភ្នំពេញ)៖ទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ និងពិភាក្សាវឌ្ឍនភាពការងារបណ្ដុះបណ្ដាល និងការងារអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដោយមានការអញ្ជើញចូលរួម លោក អគ្គនាយករង ប្រធាននាយកដ្ឋាន-ស្ថានីយ៍ អនុប្រធាននាយកដ្ឋាន -ស្ថានីយ៍ នាយ-នាយរងការិយាល័យ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមាន​គោលបំណងត្រួតពិនិត្យ និងពិភាក្សា ផ្ដល់ជាមតិយោបល់និងទទួលបានធាតុចូលល្អជាច្រើន ទៅលើវឌ្ឍនភាពការងារបណ្ដុះបណ្ដាល និងការងារអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែពន្លឿន​នូវការរៀបចំប្រព័ន្ធឌីជីថល និងត្រូវពិនិត្យកែ​សម្រួលមុខងារមួយចំនួន ដើម្បីតម្រង់ទិសឱ្យដំណើរការ ក្នុងការអនុវត្តផែនការនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងកាន់តែល្អប្រសើរបន្ថែមទៀត៕

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *