ឯកឧត្តម ឈន សាណាត ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ នៅមណ្ឌលយុវនីតិសម្បទា ស្រុកកណ្តាលស្ទឹង ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងមណ្ឌល

(កណ្តាល)៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងវឌ្ឍនភាពការងារ នៅមណ្ឌលយុវនីតិសម្បទា ស្រុកកណ្តាលស្ទឹង ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងមណ្ឌល ដោយមានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ។

ក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីទទួលការងារសន្តិសុខ ឱ្យបន្តពង្រឹង និងកែលម្អការងារគ្រប់គ្រងជនជាប់ឃុំ ហេដ្ឋារចនាសម្ព័ន្ធ អគារឃុំ របងកំផែងជាដើម ធ្វើយ៉ាងណាដើម្បីធានាសន្តិសុខពន្ធនាគារឱ្យទទួលបានសុវត្ថិភាពខ្ពស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *