អភិបាលខេត្តកំពង់ចាម ចុះពិនិត្យគម្រោងស្ថាបនា ផ្លូវបេតុង​ និងផ្លូវកៅស៊ូ១ខ្សែ តភ្ជាប់ពីផ្សារផ្អាវ​ ទៅឃុំទំនប់-ឃុំតាំងក្រសាំង​ ស្រុកបាធាយ

 

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យដោយផ្ទាល់គម្រោងស្ថាបនាបេតុងអាមេ និងផ្លូវក្រាលកៅស៊ូDBDT ១ខ្សែ ប្រវែង5550ម៉ែត្រ ទទឹង6 ម៉ែត្រ តភ្ជាប់ពីផ្សារផ្អាវ​ ទៅឃុំទំនប់-ឃុំតាំងក្រសាំង​ ស្រុកបាធាយ​ ខេត្តកំពង់ចាម សម្រេចការស្ថាបនាបានប្រមាណ90%​ហើយ គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ ប្រកបដោយស្នាមញញឹម និងភាពស្និទ្ធស្នាល។ បងប្អូនប្រជាពលរដ្ឋ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តមអភិបាលខេត្ត ដែលថ្នាក់ដឹកនាំតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវសហការជាមួយមន្ត្រីបច្ចេកទេស ក្នុងការតាមដានការរដ្ឋានខាងលើប្រកបដោយស្តង់ដារ ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *