ក្រុមប្រឹ​ក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានបើកកិច្ចប្រជុំក្រុមប្រឹ​ក្សាភិបាល អាណត្តិទី១០ លើ​ក​​​ទី១ ដើម្បីត្រួតពិនិត្យ ពិភាក្សា

 

(ភ្នំពេញ)៖ក្រុមប្រឹ​ក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានបើកកិច្ចប្រជុំក្រុមប្រឹ​ក្សាភិបាល អាណត្តិទី១០ លើ​ក​​​ទី១ ដើម្បីត្រួតពិនិត្យ ពិភាក្សា និងអនុម័ត​​លើ៖ របាយការណ៍ស្ដីពីសមិទ្ធផល និងវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ សមាសភាពនៃគណៈកម្មការទាំងពីរ​របស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មការផ្សេងៗ របាយការណ៍សវនកម្មផ្ទៃក្នុងសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ និងរបៀបវារៈផ្សេងៗ។ ​​​ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល​នៃ ​ធ.អ.ជ.ក. បានថ្លែងកោតសរសើរ​ចំពោះសមិទ្ធផល និងវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២៦ និងបានផ្តល់អនុសាសន៍ឱ្យបន្តខិតខំ​ប្រឹងប្រែង​បំពេញការងារតាមផែនការដើម្បីសម្រេចបានសមិទ្ធផលកាន់តែប្រសើរនៅដំណាច់ឆ្នាំ២០២៦។

កិច្ច​ប្រជុំនេះ​ត្រូវបានរៀបចំឡើង​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខា​ធិការ នៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល​នៃ ​ធ.អ.ជ.ក. នារសៀលថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.ពីរពាន់ប្រាំរយចិតសិប ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *