កណ្តាល ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមការអញ្ជើញរបស់ក្រុមហ៊ុន Zhongbao Hua’an Group Co.Ltd នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំគណៈប្រតិភូនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចំនួន ៧រូប អញ្ជើញទៅបំពេញទស្សនកិច្ច និងសិក្សាស្វែងយល់អំពីការគ្រប់គ្រងសន្ដិសុខឯកជន នៅទីក្រុងក្វាងចូវ, ទីក្រុងសៀវមិន និងទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់ជិតស្និទ្ធថែមទៀតរវាងក្រុមហ៊ុន និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាការពង្រីកវិសាលភាពការងារសន្តិសុខឯកជនឲ្យកាន់តែទូលំទូលាយ៕

