ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែងសរុប ១ ៤៤០ម នៅខេត្តតាកែវ

(ខេត្តតាកែវ) ៖ នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេស នាយកដ្ឋានផ្លូវជនបទ ក្រុមការងារ គ.ត.វ ថា្នក់ដឹកនាំ និងមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ១ ៤៤០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិកណ្តឹងធំ ទៅភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋសងខាងផ្លូវ និងបានសំណូមពរអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវ ១ខ្សែនេះ ដើម្បីរក្សាគុណភាពផ្លូវ អាចប្រើប្រាស់បានគង់វង្សយូរអង្វែង ដោយត្រូវចាត់ទុកផ្លូវនេះជាសម្បត្តិរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមថែរក្សាទុកប្រើប្រាស់ជាប្រយោជន៍របស់យើងទាំងអស់គ្នា។

ក្រោយពីបានធ្វើការពិនិត្យវាយតម្លៃ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ និងអ្នកបច្ចេកទេសរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកការវាយតម្លៃបញ្ចប់សុពលភាព ចំពោះគម្រោងខាងលើនេះដោយសមស្របតាមស្តង់ដាបច្ចេកទេសក្រសួងកំណត់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *