រាជធានីភ្នំពេញ ៖ព្រឹកអាទិត្យ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យសម្តេច ជា ស៊ីម សន្ធរម៉ុក ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចូលរួមកាត់វិញ្ញាសារ ប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ គណៈកម្មការរៀបចំការប្រឡងប្រជែងចូលបម្រើការងារក្របខ័ណ្ឌមន្រ្តីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មការ។

