(តាកែវ)៖ថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ នៃព្រះរាជពិធីបុណ្យសំពះព្រះខែ និងអកអំបុកឆ្នាំ២០២៦ ព្រមទាំងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត កងកម្លាំងទាំង៣ លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរសាខាជំនាញជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ៕


