(ព្រៃវែង)៖នាព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន
បានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខជនភៀសសឹក ក្នុងមូលដ្ឋានឃុំស្ពឺ(ខ) ។
កម្មវិធីនេះប្រព្រឹត្តទៅនៅ ឃុំស្ពឺ(ខ) ស្រុកបាភ្នំ ខេត្តព្រៃវែង និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន និងជាអនុប្រធានក្រុមការងារ និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្ពឺ(ខ) លោកប្រធានក្រុមប្រឹក្សាស្រុកបាភ្នំ តំណាងអភិបាលស្រុកបាភ្នំ ក្រុមប្រឹក្សាឃុំ លោកមេឃុំ មេភូមិ តំណាងអង្គភាពពាក់ព័ន្ធ ព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនផងដែរ៕









