(ព្រះសីហនុ)៖នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ក្នុងគោលបំណងចុះសិក្សាស្វែងយល់ ពីការអនុវត្តការងារលើវិស័យទទួលខុសត្រូវរបស់ខ្លួនជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចុះពិនិត្យសិក្សាស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយនានាពាក់ព័ន្ធ និងវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី

