ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត និងលោកជំទាវ អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់”ភូមិកុមារ” នៅមណ្ឌលអប់រំកែប្រែទី២

(ភ្នំពេញ) ៖ រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកជំទាវ សុខ វណ្ណា បានអញ្ជើញចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ នៅមណ្ឌលអប់រំកែប្រែទី២ ក្រោមអធិបតីភាព ព្រះសង្ឃាធិបតី ធម្មវនវាសី ចន្ទមុនី លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយស ក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងប្រតិភូអមដំណើរ។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារ យេនឌ័រក្រសួងមហាផ្ទៃ ដែល ជានិច្ចកាលតែងយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់មន្ត្រីពន្ធនាគារ ជាពិសេស ការផ្តល់កម្លាំងចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរបស់មន្ត្រីពន្ធនាគារ និងលើកទឹកចិត្តចំពោះជនជាប់ឃុំ ក្នុង ការកែប្រែខ្លួនដើម្បីធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ បន្ថែមលើនេះ បានរួមចំណែកលើក កម្ពស់ដល់ការរស់នៅប្រចាំថ្ងៃ តាមរយៈអាហាររូបត្ថម្ភ ការប្រតិបត្តិខ្លួន និងការអប់រំផ្លូវចិត្តតាម ប្រពៃណីសាសនា រួមទាំងសកម្មភាពមនុស្សធម៌ក្នុងវិស័យពន្ធនាគារជាច្រើនផងដែរ។

ទន្ទឹមនឹង ការផ្តល់នូវគោលការណ៍ និងអនុសាសន៍ណែនាំដ៏មានតម្លៃ ដែលជាគន្លឹះ ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងពន្ធនាគារ ឯកឧត្តម អភិសន្តិបណ្ឌិត និង លោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះមកតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដើម្បីស្វែងយល់ ដោយផ្ទាល់ អំពីស្ថានភាពការងារពន្ធនាគារ និងស្ថានភាពជាក់ស្តែងរបស់ជនជាប់ឃុំដែលរស់នៅ អនុវត្តទោសក្នុងពន្ធនាគារ តាមរយៈដំណើរអញ្ជើញទស្សនកិច្ចមកកាន់មណ្ឌលអប់រំកែប្រែទី២ និងដោយពិនិត្យឃើញអំពី តម្រូវរបស់កុមារដែលបានរស់នៅតាមម្តាយនៅក្នុងពន្ធនាគារ លោកជំទាវ កែ សួនសុភី ស សុខា មានគំនិតផ្តួចផ្តើមបង្កើត ភូមិកុមារ នៅមណ្ឌលអអប់រំកែប្រែទី២ ហើយបានចាប់ផ្តើមដំណើរការ សាងសង់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ រហូតបញ្ចប់នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ រួមមាន ៖

– អគារម្តាយ ០១ខ្នង ទំហំ ៦មx១២ម កម្ពស់មួយជាន់ ចំនួន ០៣បន្ទប់ ដំបូលប្រក់ក្បឿង

– អគារកុមារ ០១ខ្នង ទំហំ ៦មx៦ម កម្ពស់មួយជាន់ ចំនួន ០១បន្ទប់ ដំបូលប្រក់ក្បឿង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *