(កំពង់ចាម)៖នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខា និងជាអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីពាក់ព័ន្ធ អញ្ជើញទទួលបដិសណ្ឋារកិច្ច និងអមដំណើរក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាសួនច្បារ និងផ្សារផលិតផលខ្មែរ នៅសួនផ្ការមាត់ទន្លេមេគង្គ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

