(សៀមរាប)៖នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក លឿម រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអញ្ចើញចូលរួមក្នុងយុទ្ធនាការ អប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដឹកនាំដោយ លោក លី សារី អភិបាលរងខេត្ដ និងក្រុមការងារនៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ បានចុះធ្វើការចែកជូននូវខិតបណ្ណ សៀវភៅច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ខិតបណ្ណជំនួយស្មារតី ព្រមទាំងបានចែកមួកការពារសុវត្ថិភាពចំនួន ១ ០០០មួក ដែលបានពីការឧបត្ថម្ភរបស់ក្រុមហ៊ុន Ganzberg ជូនដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរម៉ូតូដែលមិនបានពាក់មួក ក្នុងក្រុងសៀមរាប ដែលជាផ្នែកមួយនៃយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការជំរុញការចូលរួមគោរពច្បាប់ចរាចរណ៍។

