អភិបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យទីតាំងសំណើសុំវិនិយោគតំបន់អេកូទេសចរណ៍ ក្នុងស្រុកស្ទឹងត្រង់

thumbnail

(កំពង់ចាម)៖ ដើម្បីបង្កើនការអភិវឌ្ឍតំបន់អេកូទេសចរណ៍ឱ្យកាន់តែទាក់ទាញ សម្រាប់ឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត ក្នុងខេត្តកំពង់ចាមឱ្យបានច្រើន ជាពិសេសដើម្បីបង្កើនចំណូលសម្រាប់សេដ្ឋកិច្ចខេត្ត និងបង្កើនឱកាសការងារជូនដល់ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យទីតាំងសំណើសុំវិនិយោគតំបន់ទំនប់រូងជ្រៃ ឱ្យក្លាយជាតំបន់រមណីយដ្ឋានធម្មជាតិមួយគួរជាទីទាក់ទាញ សម្រាប់ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។

គួរបញ្ជាក់ថា តំបន់ទំនប់រូងជ្រៃ ជាតំបន់ខ្ពង់រាបមួយមានកូនភ្នំជាច្រើន រួមនឹងជ្រលងដងអូរ ដែលទេសភាពពណ៌បៃតងស្រស់បំព្រងគ្រប់រដូវកាល ជាពិសេសដីល្បាយក្រហមមានជីជាតិ អំណោយ ផលដល់ដំណាំកសិកម្ម កសិឧស្សាហកម្ម ជាពិសេសដំណាំទុរេន ដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ដាច់គេ ដែលគេល្បីឈ្មោះថា “ទុរេនបែកអន្លូង” ខេត្តកំពង់ចាម៕

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *