ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារជួសជុលនិងស្តារអាងទឹកកន្សែងនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ

 

(បន្ទាយមានជ័យ)៖នៅថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារជួសជុល និងស្តារអាងទឹកកន្សែង នៃគម្រោងអភិវឌ្ឍន៍ប្រព័នធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមហិរញ្ញប្បទានពីធនគារកូរ៉េ។ គម្រោងនេះគ្របដណ្ដប់លើឃុំ-សង្កាត់ចំនួន១១ នៃក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការងារសំខាន់ៗរួមមាន៖ ជួសជុល និងស្តារអាងទឹកចំនួន៣ គឺ១)អាងទឹងវាំងហែង ស្តុកទឹកបាន ៤ ០០០ ០០០ម៉ែត្រគូប ២)អាងទឹកពង្រ ស្តុកទឹកបាន ៣ ៥០០ ០០០ម៉ែត្រគូប និង ៣)អាងទឹកកន្សែង ស្តុកទឹកបាន ១៥ ៣០០ ០០០ម៉ែត្រគូប ព្រមទាំងកសាងប្រព័ន្ធប្រឡាយមេសរុប ៩២,៦៥គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការ្យតូចធំចំនួន ៣៨៤កន្លែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *