អភិបាលខេត្តមណ្ឌលគិរី អញ្ជេីញជាអធិបតីក្នុងពិធីចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន១០០ គ្រួសារ ក្នុងឃុំរយ៉ ស្រុកកោះញែក

(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី បានអញ្ជេីញ ជាអធិបតី ក្នុងពិធីចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០ គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ពិធីនេះ ក៏មានការអញ្ជើញចូលរួម លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្ត លោក អភិបាល រង ខេត្ត មេបញ្ជាការ កងកម្លាំងទាំងបី លោកនាយករដ្ឋបាលសាលាខេត្ត លោក លោក ស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរស្រុក -ឃុំ មន្ត្រីជំនាញ និងប្រជាពលរដ្ឋ ជាច្រេីនរូបទៀត។

សូមបញ្ជាក់ជូនថាពូជស្រូវសែនក្រអូប០១ ដែល បានចែកដល់កសិករសរុបមានចំនួន៤ ០០០ គីឡូក្រាម ដើម្បីចែកជូនដល់ កសិករ ចំនួន១០០ គ្រួសារនៅក្នុងឃុំរយ៉ ស្រុកកោះញែក ដែលក្នុងនោះ០១គ្រួសារទទួលបានពូជស្រូវចំនួន ៤០គីឡូក្រាមផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *