(កំពង់ធំ)៖នៅព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០Inset៦ នេះ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានរាយការណ៍ពីវឌ្ឍនភាពនៃការងារជួសជុល និងថែទាំខួបប្រឡាយមេអូរជីមាឃ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំកំពង់ចិនជើង និងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
បើតាមរបាយការណ៍ ប្រឡាយមេអូរជីមាឃ មានលទ្ធភាពស្រោចស្រពផ្ទៃដីរដូវប្រាំងចំនួន ៨៤២ ហិកតា និងរដូវវស្សាចំនួន ១០៥០ ហិកតា។ ការងារថែទាំខួបប្រឡាយមេអូរជីមាឃ ក្នុងឆ្នាំ២០២៦ រួមមាន៖ ១) ស្តារប្រឡាយមេ ១ ខ្សែ ប្រវែង ២៦០០ ម៉ែត្រ ២) សាងសង់ប្រឡាយមេបេតុង ១ ខ្សែ ប្រវែង ៣៦០០ ម៉ែត្រ និង ៣) ស្តារប្រឡាយរង ១ ខ្សែ ប្រវែង ១០០០ ម៉ែត្រ។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៨៦%។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦ នេះ ការងារថែទាំជាប្រចាំ និងថែទាំខួបប្រព័ន្ធធារាសាស្ត្រខ្នាតមធ្យម និងខ្នាតធំ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំមានចំនួន ១១ គឺ៖ ១) ប្រព័ន្ធធារាសាស្ត្រ ៣០កញ្ញា ២) ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ៣) ប្រឡាយអូរជីមាឃ ៤) ប្រឡាយទំពេជ ៥) ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ៦) ដំបូកយួន ៧) បឹងត្បូង ៨) អូរអ្នកតាកែ ៩) ក្រហមករ ១០) ឈូកខ្សាច់ និង ១១) ប្រព័ន្ធធារាសាស្ត្រអូរក្រញ៉ាក ៕

