ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពរងរបួសកំពុងសម្រាកព្យាបាលក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ

 

(កំពង់ធំ)៖នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញអមដំណើរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅទីកន្លែងសុវត្ថិភាព និងវីរកងទ័ពជួរមុខកម្ពុជាដែលកំពុងសម្រាកព្យាបាលរបួស ក្នុងមូលដ្ឋានខេត្តកំពង់ធំ។

សូមជម្រាបថា បេសកកម្មចុះសួរសុខទុក្ខនិងចែកអំណោយប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខរងរបួស ក្នុងមូលដ្ឋានខេត្តកំពង់ធំនាពេលនេះ ធ្វើឡើងនៅតាមទីតាំងចំនួនបីគឺ៖ ១)នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ប្រជាពលរដ្ឋភៀសសឹកមកពីសង្កាត់កំពង់រទេះ និងសង្កាត់កំពង់ធំ ២)នៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ប្រជាពលរដ្ឋភៀសសឹកមកពីសង្កាត់អូរកន្ធរ និងសង្កាត់ព្រៃតាហ៊ូ និង៣)សួរសុខទុក្ខកងទ័ពរងរបួសដោយផ្សែងពុលនិងរបួសជើង នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *