លោក ថាំង វីយុទ្ធដា អញ្ជើញដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយសិស្សានុសិស្សចំនួន ៧១នាក់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងចុះសួរសុខទុក្ខឧបត្ថម្ភស្បៀងដល់គ្រួសារទីទ័លក្រចំនួន ៦គ្រួសារ ក្នុងឃុំបន្ទាយស្ទោង

 

(កំពង់ធំ)៖នៅថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយសិស្សានុសិស្សចំនួន ៧១នាក់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ដែលមកពីបណ្តាភូមិទាំង១៥ ក្នុងមូលដ្ឋានឃុំបន្ទាយស្ទោង។

ក្នុងកិច្ចជំនួបនេះ លោកប្រធានក្រុមការងារ បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជូនដល់សិស្សានុសិស្សទាំងអស់។ លោកប្រធាន បានលើកឡើងថា ការខិតខំរៀនសូត្រ ១២ឆ្នាំកន្លងមក នឹងត្រូវឆ្លងកាត់ការប្រឡងបាក់ឌុបនាពេលខាងមុខ ដើម្បីត្រួសត្រាយផែនការជីវិត។

លោកប្រធានក្រុមការងារ បានមានប្រសាសន៍លើកឡើងថា ការខិតខំរៀនសូត្រ ១២ឆ្នាំកន្លងមក នឹងត្រូវឆ្លងកាត់ការប្រឡងបាក់ឌុបនាពេលខាងមុខ ដើម្បីត្រួសត្រាយផែនការជីវិត។ ជាមួយគ្នានេះ ក្មួយៗគួរស្វែងយល់ជ្រើសរើសជំនាញសិក្សាស្របតាមសមត្ថភាព និងចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន ដោយមិនត្រូវជ្រើសរើសតាមគ្នីគ្នាឡើយ។ បន្ថែមលើសនេះ ក៏បានផ្ដល់ដំបូន្មានឱ្យក្មួយៗបន្តបង្កើនចំណេះដឹង ដើម្បីអនាគតខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ព្រមទាំងបានឧបត្ថម្ភថវិកាផ្ទាល់ជូនសិស្សទាំង ៧១នាក់ សម្រាប់ធ្វើជាមធ្យោបាយប្រឡងនៅទីរួមខេត្តកំពង់ធំ។

បន្ទាប់ពីកម្មវិធីជំនួបខាងលើ លោកប្រធានក្រុមការងារ និងក្រុមការងារ ក៏បានឆ្លៀតឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិបរវែង ដោយបាននាំយកអំណោយ និងថវិកា ផ្តល់ជូនគ្រួសារទីទ័លក្រគ្មានទីពឹងចំនួន ០៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២០គីឡូក្រាម ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិការមួយចំនួនផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *