(កំពង់ធំ)៖នៅរសៀលថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារចុះសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្សតាមខ្នងផ្ទះដល់មូលដ្ឋានភូមិនីមួយៗផ្ទាល់លើកទី៣ ស្ថិតក្នុងភូមិបរវែង ឃុំបន្ទាយស្ទោង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានឃុំ ក្រុមប្រឹក្សាឃុំ និងសមាជិក សមាជិកាគណបក្សឃុំបន្ទាយស្ទោង សរុបប្រមាណ ១៤០នាក់។
ក្នុងជំនួបនោះ លោក ថាំង វីយុទ្ធដា បានពាំនាំប្រសាសន៍សួរសុខទុក្ខពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជូនដល់អង្គប្រជុំ និងបានណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងស្មារតីទទួលខុសត្រូវ បុរេសកម្ម ចុះជាប់ជាប្រចាំដល់ខ្នងផ្ទះដើម្បីជួយយកអាសារជីវភាពពលរដ្ឋខ្វះខាត ព្រមទាំងត្រូវធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់ស្ថិតិសមាជិកបក្សឱ្យបានច្បាស់លាស់ ដើម្បីឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារក៏បានឧបត្ថម្ភថវិកា ជូនដល់ក្រុមប្រឹក្សាឃុំ ៤នាក់ និងយុវជនឃុំ ៦នាក់ ព្រមទាំងមេភូមិ អនុភូមិ និងជំនួយការភូមិ ៣នាក់, ប៉ូលីសប៉ុស្តិ៍ ៥នាក់, ប្រជាការពារ ៧នាក់ និងមេគ្រួសារបក្ស ១០០នាក់៕

