ទីក្រុងសៀវមិន(ប្រទេសចិន) ៖ ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន និងអនុប្រធាននាយកដ្ឋានចំនួន ៦រូប បានចុះបំពេញទស្សនកិច្ចនៅក្រុមហ៊ុន SDIC INTELLIGENCE INFORMATION TEVHNOLOGY CO ., LTD នៅទីក្រុងសៀវមិន ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ទំនើបរបស់ប្រទេសចិន និងបានជួបពិភាក្សាការងារជាមួយលោក Zhou Chengzu អគ្គនាយកក្រុមហ៊ុន។
ជាចុងក្រោយក្រុមហ៊ុន បានប្រគល់ជូននូវឧបករណ៍ប្រឆាំងដ្រូន ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ប្រើប្រាស់ការពារសន្តិសុខ សុវត្ថិភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

