អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ប្រចាំឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅសាលាស្រុកពោធិ៍រៀង

 

(ព្រៃវែង)៖ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ប្រចាំឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅសាលាស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនោះ ផ្តោតសំខាន់ទៅលើគោលដៅផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិនិត្យ ដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក អោយកាន់តែល្អប្រសើរឡើង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងប្រធានសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីថ្នាក់ខេត្ត ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានក្រុមត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការសាលាស្រុក ប្រធានផ្នែក ប្រធានការិយាល័យប្រតិបត្តិស្រុក តំណាងអង្គការ សហគ្រាស ក្រុមហ៊ុនឯកជនក្នុងស្រុក សមាជិកាក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ នាយប៉ុស្តិ៍រដ្ឋបាលឃុំ តំណាងមាតាបិតាសិស្ស និងតំណាងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកពោធិ៍រៀងសរុបចំនួនប្រមាណ ១៣៥រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *