ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សា ២ខ្នង ស្មើនឹង ២០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

 

(ព្រៃវែង)៖ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមជាមួយ ឯកឧត្តម សួន សុម៉ាលីន ​អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ហុឺ ផានិន អនុប្រធានទី១ ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច តំណាង ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច បានអញ្ជើញ​​ជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សា ២ខ្នង ស្មើនឹង ២០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យប្រមូលព្រហ្ម ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ដោយមានការនិមន្តអញ្ជើញចូលរួមពីសំណាក់៖ ព្រះសង្ឃ គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត នាយកទីចាត់ហិរញ្ញវត្ថុសាលាខេត្ត អភិបាលស្រុក និងលោកគ្រូ អ្នកគ្រូជាច្រើនរូបផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *