ឯកឧត្ដមបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Pemelo Group

 

រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីបានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Pemelo Group ដឹកនាំដោយ លោក Greet Warlop នាយកផ្នែកលក់ និងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីពិភាក្សាអំពី កម្មវិធីសំខាន់ៗរួមមាន កម្មវិធីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេវាធនាគារឌីជីថល ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងខ្សែច្រវាក់តម្លៃទីផ្សារ។ ក្រុមហ៊ុន Pemelo Group មានទីតាំងនៅប្រទេសជាច្រើន ដូចជា ចក្រភពអង់គ្លេស ប្រទេសសឹង្ហបុរី និង ម៉ាឡេសុីជាដើម។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាល្ងាចថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *