ឯកឧត្តម សួន សុម៉ាលីន ​អភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម តឹករ៉េត សំរេច បានអញ្ជើញជាគណៈអធិបតីដឹកនាំក្នុងកិច្ចប្រជុំស្តីពីការជំរុញការងារចុះបញ្ជីបង្ហើយ នៅក្នុងភូមិសាស្រ្តខេត្តព្រៃវែង

 

(ព្រៃវែង)៖រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន ​អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាគណៈអធិបតីដឹកនាំក្នុងកិច្ចប្រជុំស្តីពីការជំរុញការងារចុះបញ្ជីបង្ហើយ នៅក្នុងភូមិសាស្រ្តខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) សាលាខេត្តព្រៃវែង។

ក្នុងកិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានបច្ចេកទេស ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមការងារចុះជំរុញរបស់អគ្គនាយកដ្ឋានសុរិយាដី និងភូមិសាស្រ្ត និងប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *