(មណ្ឌលគិរី )៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកមេបញ្ជាការរងកងកម្លាំងទាំងបី លោកនាយក លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះរដ្ឋបាលសាលាខេត្ត ប្រធានស្នាក់ការច្រកទ្វារទ្វេភាគីទាំង៣ និងមន្ត្រីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ «គ» អគាររដ្ឋបាលសាលាខេត្ត៕

