ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញប្រគល់អំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនដល់វីរកងទ័ពជួរមុខកម្ពុជាដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

 

(ឧត្តរមានជ័យ)៖នាថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលតំណាងដោយលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនដូចជា ទឹកបរិសុទ្ធចំនួន៣០០កេស ទឹកក្រូចចំនួន១០០កេស ភេសជ្ជៈចំនួន២០០កេស មីចំនួន១៥០កេស គ្រឿងបរិភោគចំនួន១០០កាបូប ដើម្បីប្រគល់ជូនដល់វីរកងទ័ពជួរមុខកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិពីការឈ្លានពានរបស់ចោរសៀម នៅទិសប្រាសាទតាក្របី ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប រួមជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏អង់អាចក្លាហានមោះមុតរបស់វីរកងទ័ពជួរមុខ ដែលបានលះបង់គ្រប់បែបយ៉ាងដោយឥតរួញរា ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន ក្រោមការចង្អុលបង្ហាញដឹកនាំបញ្ជាផ្ទាល់របស់សម្តេចតេជោ អគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *