(ភ្នំពេញ)៖នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ចំនួន ៤គម្រោង ជូនអង្គភាពចំណុះក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំនាយកដ្ឋានភស្តុភារនិងសម្ភារបច្ចេកទេស (និរោធ)៕ និងដោយមានការអញ្ជើញចូលពីឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការលទ្ធកម្ម (គល) លកោ លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធានយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕










